ជំរុំសិក្សានារដូវក្តៅនៃសាលាអន្តរជាតិ ហ្សាយអិន ភ្នំពេញ
នៅក្នុងសប្តាហ៍នេះ សិស្សានុសិស្សរបស់យើង បានសិក្សាពីរបៀបនៃការដាំបាយ។ ការសិក្សា និងការអនុវត្តផ្ទាល់ គឺជួយឱ្យសិស្សស្គាល់ និងយល់ដឹងពីការប្រើប្រាស់សម្ភារៈផ្ទះបាយឱ្យបានត្រឹមត្រូវ ជាពិសេសការប្រើប្រាស់ចង្រ្កានដោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងអាចអនុវត្តការដាំបាយបានប្រកបដោយភាពជោគជ័យទៀតផង។ លើសពីនេះទៅទៀតវាក៏ជាបំណិនជីវិតដ៏ចាំបាច់មួយនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។