ZISPP is thrilled to announce that we will be opening our newest campus in Russey Keo in 2026! This exciting expansion reflects our continued commitment to providing exceptional education to more communities in Phnom Penh.
ZISPP is known for its high academic standards, passionate and dedicated teachers, and positive learning environments where every child is supported to grow and succeed. We look forward to welcoming new families and students as we bring the ZISPP experience to Russey Keo.
[បកប្រែជាភាសាខ្មែរខាងក្រោម]
សាលាអន្តរជាតិហ្សាយអិន ភ្នំពេញ (ZISPP) ពិតជាមានសេចក្តីសោមនស្សក្នុងការប្រកាសថា ពួកយើងនឹង បើកដំណើរការ សាខាថ្មីមួយទៀត នៅឯខណ្ឌឫស្សីកែវក្នុងឆ្នាំ២០២៦ ខាងមុខ! ការពង្រីកដ៏គួរឱ្យរំភើបនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈរ របស់ពួកយើងក្នុងការផ្ដល់ជូននូវការអប់រំដ៏វិសេសវិសាលទៅដល់សហគមន៍នានានៅក្នុងរាជធានីភ្នំពេញ។
ZISPP ត្រូវបានទទួលស្គាល់ថា មានស្ដង់ដារសិក្សាខ្ពស់ គ្រូបង្រៀនពោរពេញទៅដោយសមត្ថភាពនិងមានការលះបង់ខ្ពស់ ព្រមទាំងបរិយាកាសសិក្សាបែបវិជ្ជមាន ល្អៗ ដែលកុមារគ្រប់រូបទទួលបានការជួយជម្រុញឱ្យរីកចម្រើននិងជោគជ័យ។ យើងរង់ចាំស្វាគមន៍ទៅដល់មាតាបិតា និងសិស្សានុសិស្សថ្មីៗ នៅពេលដែលយើងនាំយកបទពិសោធន៍របស់ ZISPP ទៅកាន់តំបន់ឫស្សីកែវ។


