We are thrilled to announce that our students delivered an outstanding performance at the Singapore and Asian Schools Math Olympiad (SASMO)—one of the largest and most rigorous math contests in Asia!
Demonstrating incredible courage, critical thinking, and hours of dedication, our students truly rose to the occasion. We are incredibly proud to share that many of them brought home medals, including several prestigious golds!
Whether you took home an award or gained the invaluable experience of competing on the international stage, you represented ZISPP with honor. You have proven that with a growth mindset and a passion for learning, no equation is too complex to solve. Congratulations to all our brilliant participants!
To find out more about what makes ZISPP the best choice for your child visit our campuses in Toul Tom Poung or Chbar Ampov. Make an appointment now to take advantage of our new enrollment packages for Term 4 of the 2025 – 2026 school year.
[បកប្រែជាភាសាខ្មែរខាងក្រោម]
សាលា ZISPP អបអរសាទរជោគជ័យនៃការប្រឡង SASMO!
យើងខ្ញុំមានសេចក្តីរំភើបឥតឧបមា ក្នុងការប្រកាសពីលទ្ធផលដ៏ឆ្នើមរបស់សិស្សានុសិស្សយើង ក្នុងការប្រឡងគណិតវិទ្យាសម្រាប់សាលារៀននៅសិង្ហបុរី និងអាស៊ី (SASMO) ដែលជាការប្រកួតប្រជែងគណិតវិទ្យាដ៏ធំ និងតឹងរ៉ឹងបំផុតមួយក្នុងតំបន់អាស៊ី!
ដោយស្តែងចេញនូវសេចក្តីក្លាហាន ការគិតបែបស៊ីជម្រៅ និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្អូនៗសិស្សានុសិស្សពិតជាធ្វើបានយ៉ាងល្អប្រសើរ។ យើងខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដែលបានឃើញប្អូនៗជាច្រើនរូបដណ្តើមបានមេដាយត្រឡប់មកវិញ រួមទាំងមេដាយមាសដ៏មានកិត្តិយសផងដែរ!
មិនថាប្អូនៗទទួលបានជ័យលាភី ឬទទួលបានបទពិសោធន៍ដ៏មានតម្លៃពីការប្រកួតប្រជែងលើឆាកអន្តរជាតិនោះទេ សិស្សានុសិស្សបានតំណាងឱ្យសាលា ZISPP ប្រកបដោយកិត្តិយស។ សិស្សានុសិស្សបានបង្ហាញឱ្យឃើញថា ឱ្យតែមានស្មារតីចង់អភិវឌ្ឍខ្លួន និងក្តីស្រឡាញ់ក្នុងការសិក្សា គឺគ្មានឧបសគ្គណាដែលមិនអាចជម្នះបានឡើយ។
សូមចូលរួមអបអរសាទរចំពោះបេក្ខជនដ៏ឆ្លាតវៃរបស់យើងទាំងអស់គ្នា!
ដើម្បីស្វែងយល់បន្ថែមអំពីអ្វីដែលធ្វើឱ្យសាលាអន្តរជាតិហ្សាយអិន ភ្នំពេញ (ZISPP) ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់កូនៗរបស់លោកអ្នក សូមធ្វើការទាក់ទងទៅកាន់សាខារបស់យើងនៅទួលទំពូង ឬច្បារអំពៅ។ សូមធ្វើការណាត់ជួបឥឡូវនេះ ដើម្បីទាញយកអត្ថប្រយោជន៍ពីកញ្ចប់ចុះឈ្មោះចូលរៀនថ្មីសម្រាប់វគ្គទី ៤ នៃឆ្នាំសិក្សា ២០២៥ – ២០២៦។






