ក្លឹបសិល្បៈសម្តែង

Price
$30/Month - $82.50/Term - $165/Semester
Eligible
Grade 2 - 11
Class Size
20

ចំនួនសិស្សក្នុងមួយថ្នាក់៖ ២០ នាក់ | សិស្សដែលអាចចូលរួមបាន៖ ថ្នាក់ទី២ – ថ្នាក់ទី១១
តម្លៃ៖ ៣០ ដុល្លារ/ខែ – ៨២.៥០ ដុល្លារ/មួយវគ្គ – ១៦៥ ដុល្លារ/មួយឆមាស

នៅក្នុងក្លឹបសិល្បៈសម្តែងរបស់ពួកយើង អ្វីដែលសំខាន់គឺការសប្បាយរីករាយ និងការបង្ហាញពីខ្លួនឯង។ ពួកយើងមានគោលបំណងផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញសមត្ថភាពរបស់ពួកគេតាមរយៈសិល្បៈសម្តែងជាច្រើនប្រភេទ ដូចជា ការរាំ ការច្រៀង និងការសម្តែងល្ខោន ព្រមទាំងអភិវឌ្ឍជំនាញចាំបាច់ផ្សេងៗ។

សិល្បៈសម្តែងមិនត្រឹមតែជួយឱ្យកុមារអភិវឌ្ឍចំណង់ចំណូលចិត្ត និងភាពច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះជំនាញភាសា និងការទំនាក់ទំនង ដោយជួយឱ្យកុមារអាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានយ៉ាងមានប្រសិទ្ធភាព និងប្រកបដោយទំនុកចិត្ត។